ក្លឹប Man Utd ចង់នាំយកអតីតកីឡាករ Man City ត្រលប់មក Premier League វិញ

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយ ១៥០លានអឺរ៉ូនៅរដូវក្តៅដើម្បីចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Atletico Madrid និងជម្រើសជាតិអាហ្សង់ទីន Julian Alvarez ។

កីឡាករ Alvarez បានចាកចេញពី Manchester City កាលពីរដូវក្តៅមុនទៅចូលរួមជាមួយ Atletico Madrid ដែលជាកន្លែងគាត់ទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្លឹបបិសាចក្រហមត្រូវបានរាយការណ៍ថាបានប្ដេជ្ញានាំយកខ្សែប្រយុទ្ធរូបនេះមក Premier League វិញ៕