ភ្នាក់ងាររបស់កីឡាករ Antony លោក Junior Pedroso មិនបានច្រានចោលនូវលទ្ធភាពដែលខ្សែបម្រើស្លាបរូបនេះវិលត្រលប់ទៅកាន់ Old Trafford វិញឡើយ បើទោះបីជាទទួលបានការពេញចិត្ត និងចង់ផ្ទេរយកគាត់ជាអចិន្ត្រៃយ៍ពីសំណាក់ក្លឹបនោអេស្ប៉ាញ Real Betis ក៏ដោយ។
ថ្លែងទៅកាន់ GiveMeSport លោក Pedroso បាននិយាយថា៖ «Antony មានការគោរពលោក Ruben]Amorim ខ្លាំងណាស់ ប៉ុន្តែយើងបានយល់កាលពីខែមករាថា វាជាពេលវេលាដ៏លំបាករបស់គាត់នៅក្លឹប ដូច្នេះក្លឹប Manchester United ក៏យល់ឃើញថាការចាកចេញក្នុងលក្ខខ័ណ្ឌខ្ចីជើងគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ Antony ក្នុងការស្តារទម្រង់លេងរបស់គាត់ត្រលប់មកវិញ។ ខ្ញុំជឿថាបាល់ទាត់មានភាពស្វាហាប់ណាស់។ គាត់ប្រហែលជានៅមានអាជីពដ៏វែងមួយទៀតជាមួយនឹងក្លឹប Manchester United ឫក៏ប្រហែលជាអត់។ វាអាស្រ័យទៅលើកត្តាជាច្រើនក្នុងការសម្រេចចិត្តរបស់ក្លឹប ហើយសម្រាប់អនាគតរបស់គាត់នាពេលខាងមុខ»៕