ក្រុមនៅ Premier League ជាច្រើនចាប់អារម្មណ៍លើកីឡាករ Hadj Moussa

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែប្រយុទ្ធ Anis Hadj Moussa របស់ Feyenoord បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុម Premier League ជាច្រើននៅមុនទីផ្សារដោះដូរកីឡាករខែមករា។

កីឡាករសញ្ជាតិអាល់ហ្សេរីកើតនៅទីក្រុងប៉ារីសបានចូលរួមជាមួយក្លឹប Feyenoord នៅរដូវក្តៅពីក្រុមបែលហ្ស៊ិក Patro Eisden ។ ចាប់តាំងពីមកដល់ក្លឹប Feyenoord គាត់បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយស៊ុតបញ្ចូលទីបាន ១៤គ្រាប់នៅក្រុមព្រឹត្តិការណ៍ទាំងអស់។

កីឡាករ Hadj Moussa ទទួលបានការចាប់អារម្មណ៍ចំពោះទម្រង់លេងដ៏ល្អរបសគាត់នៅក្នុងក្របខ័ណ្ឌ Champions League ដោយបានជួយឱ្យ Feyenoord វាយបកតាមស្មើរនឹងក្រុម Manchester City ក្នុងលទ្ធផល ៣-៣៕