យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាប្រធានក្លឹប Plymouth Argyle លោក Simon Hallett បានច្រានចោលចំពោះពាក្យចចាមអារ៉ាមក្នុងការស្វែងរកអ្នកមកជំនួសកន្លែងអ្នកចាត់ការទូទៅ Wayne Rooney ដោយបញ្ជាក់ថា «គ្មានការសន្ទនា» ដែលកំពុងដំណើរការទាក់ទងនឹងការផ្លាស់ប្តូរអ្នកគ្រប់គ្រងនោះទេ។
សម្ពាធលើ Rooney កាន់តែខ្លាំងឡើង បន្ទាប់ពីចាញ់ Bristol City យ៉ាងធ្ងន់ធ្ងរ ៤-០ កាលពីចុងសប្តាហ៍។ បច្ចុប្បន្ន Plymouth មានតែ ២ពិន្ទុប៉ុណ្ណោះពីលើតំបន់ដែលត្រូវកាត់ចោល ដែលបង្កើនជាការព្រួយបារម្ភអំពីការរក្សាកៅអីលេងនៅ Championship៕