ក្លឹបមួយនេះនៅអង់គ្លេស អាននឹងយកលោក Mourinho មកដឹកនាំ

0

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលកំពុងបម្រើការងារនៅក្នុងប្រទេសទួរគី ប៉ុន្តែហាក់មិនសប្បាយចិត្តក្នុងការដឹកនាំក្លឹប Fenerbahce។ បុរសវ័យ ៦១ឆ្នាំរូបនេះធ្លាប់បាននិយាយថា៖ «គ្មាននរណាម្នាក់នៅបរទេសចង់មើលលីគទួរគីទេ។ អ្នកណាចង់មើលលីកទួរគីនេះនៅបរទេស? ពួកគេមាន Premier League ពួកគេមានលីកបារាំងពួកគេមានលីកអាល្លឺម៉ង់ មានលីគព័រទុយហ្គាល់ ពួកគេមានលីគហូឡង់។ ហេតុអ្វីពួកគេគួរមើលវា? វាពណ៌ប្រផេះពេក វាងងឹតពេក មានក្លិនមិនល្អ ប៉ុន្តែនោះជាការងាររបស់ខ្ញុំ ហើយខ្ញុំនឹងផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្លឹបរបស់ខ្ញុំ»។

វា​នៅ​តែ​ត្រូវ​បាន​មើល​ឃើញ​ថា​តើ​លោក Mourinho នឹង​បន្តធ្វើការនៅទីនោះបានយូរប៉ុន្មានទៀត។ ហើយបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាអតីតគ្រូបង្វឹក Real Madrid, Inter និង Tottenham មានបំណងចង់ត្រលប់មកកាន់អង់គ្លេស។ គាត់បានបញ្ជាក់អោយដឹងថាគាត់ត្រូវបានជូនដំណឹងអំពីការការងារមួយនៅ Newcastle ខណៈលោក Eddie Howe កំពុងប្រឈមមុខនឹងសំនួរដែលពាក់ព័ន្ធនឹងអនាគតរបស់គាត់។

លោក Howe មិនមានចេតនាចង់ចុះចេញពីដំណែងនៅ St James’ Park ទេ ហើយបាននិយាយអំពីការឈានដល់ការដឹកនាំក្រុមសារិកាព្រៃ រយៈពេលបីឆ្នាំថា៖ «វាមានអារម្មណ៍ល្អណាស់ដែលនៅទីនេះ។ ខ្ញុំពិតជារីករាយជាមួយនឹងរបៀបដែលធ្វើការ ការកាន់តំណែងមួយនេះ ហើយវានៅតែជាក្តីស្រម៉ៃ។ ខ្ញុំសប្បាយចិត្តនឹងការរីកចំរើន ប៉ុន្តែអ្នកតែងតែចង់បានច្រើនជាងនេះ ហើយយើងមិនទាន់បានរបស់ដែលយើងចង់បាននោះទេ ហើយវាគឺជាពានរង្វាន់។ នោះនៅតែជាក្តីស្រមៃ និងនៅតែជាកំលាំងចិត្តរបស់យើង។ យើងជឿថាយើងអាចសម្រេចបាននូវអ្វីដែលអស្ចារ្យ ហើយនោះគឺជាចំណុចស្នូលដែលជំរុញឱ្យយើងជារៀងរាល់ថ្ងៃ វគ្គជម្រុះសម្រាប់ទ្វីបអឺរ៉ុបម្តងទៀតគឺជាគោលបំណងរបស់យើងក្នុងរដូវកាលនេះ»។

លោក Mourinho ធ្លាប់បានជួបជាមួយប្រធានក្លឹប Newcastle លោក Yasir al-Rumayyan ក្នុងកម្មវិធី Saudi Arabian Grand Prix ដោយអ្នកទាំងពីរបានបញ្ជាក់នៅតែមានទំនាក់ទំនងជាមួយគ្នា។ វាអាចជាទ្វាររបស់អ្នកចាត់ការទូទៅ ប្រសិនបើលោក Howe មិនអាចប្រជែងពាន ឬមិនអាចស្ថិតនៅក្នុងក្រុមកំពូលទាំង៤ តាមអ្វីដែលម្ចាស់ក្លឹបចង់បាន៕