លោក Petit ជម្រុញឲ្យលោក Arteta ផ្ទេរយកខ្សែប្រយុទ្ធរបស់ Real Madrid

0

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះហាក់ដូចជាមិនសូវពេញចិត្តនៅ Real Madrid បន្ទាប់ពីការមកដល់របស់កីឡាករ Kylian Mbappe កាលពីរដូវក្តៅកន្លងមក។ ក្នុងចំណោមការបង្ហាញខ្លួន ១២ដងរបស់គាត់ គឺមានតែ ៧ដងប៉ុណ្ណោះដែលបង្ហាញខ្លួនក្នុងនាមជាកីឡាករជម្រើសដំបូង ប៉ុន្តែគាត់នៅតែអាចស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ២ដង។

ឥឡូវនេះ អតីតកីឡាករជម្រើសជាតិបារាំង Petit ដែលបានចំណាយពេល ៣ឆ្នាំជាមួយក្រុមកាំភ្លើងធំ បានជំរុញឱ្យអ្នកចាត់ការលោក Arteta ធ្វើការតាមប្រម៉ាញខ្សែបម្រើស្លាបរូបនេះ។ លោក Petit ជឿជាក់ថា Rodrygo កំពុងត្រូវបាន «បាំងដោយស្រមោល» របស់កីឡាករ Mbappe និង Vinicius Jr. នៅ Santiago Bernabeu ហើយគាត់បាននិយាយថាតារាឆ្នើមសញ្ជាតិប្រេស៊ីលអាចមានភាពស័ក្តិសមក្នុងការមកចូលរួមជាមួយក្រុម Arsenal នៅពេលឥលូវនេះ ដោយបញ្ជាក់ថាគាត់មានភាពស្រដៀងគ្នាទៅនឹងវីរបុរសរបស់ក្លឹបកីឡាករ Sylvain Wiltord ។

និយាយទៅកាន់ Genting Casino បុរសវ័យ ៥៤ ឆ្នាំរូបនេះបានលើកឡើងថា៖ «គាត់មានគុណភាពខ្លាំងណាស់ ហើយខ្ញុំតែងតែនិយាយថាគាត់នឹងក្លាយជាកីឡាករដ៏អស្ចារ្យសម្រាប់ពួកគេ។ ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាជាមួយកីឡាករ Williams នោះ ក្លឹប Arsenal ចាំបាច់ត្រូវចុះហត្ថលេខាលើកីឡាករ Rodrygo ពីក្លឹប Real Madrid ខណៈគាត់បានស្ថិតនៅក្រោមស្រមោលរបស់កីឡាករ Kylian Mbappe និង Vinicius Jr។ គាត់បានរំលឹកខ្ញុំអំពីកីឡាករ Sylvain Wiltord នៅពេលដែលខ្ញុំនៅ Arsenal។ ខ្ញុំពិតជាគិតថាគាត់នឹងក្លាយជាតារាឆ្នើមនៅ Emirates និងជាកីឡាករដ៏អស្ចារ្យដែលអាចលេងបានគ្រប់តំណែងទាំងបី នៅជួរខាងមុខ»។

«ខ្ញុំដឹងថាគាត់ត្រូវបានគេសួរអំពី Mbappe និង Vinicius Jr. នៅថ្ងៃមុន ហើយគាត់បានឆ្លើយតបថា ‘ខ្ញុំជា Rodrygo មើលអ្វីដែលខ្ញុំបានធ្វើកាលពីរដូវកាលមុន?’។ គាត់ចាប់ផ្តើមមានអារម្មណ៍ថាគាត់ចាប់នៅក្រោមស្រមោលរបស់គេនៅក្លឹប Real Madrid។ ចំពោះករណីនេះ គាត់អាច​ជា​តារា​ឆ្នើម​សម្រាប់ Arsenal ហើយ​ខ្ញុំ​វាយ​តម្លៃ​គាត់ខ្ពស់ខ្លាំង​ណាស់។ គាត់​ស៊ុត​បញ្ចូល​ទី បញ្ជូន​បាល់ និង​ផ្តល់​ថាមពល​យ៉ាង​ខ្លាំង​នៅ​លើ​ទីលាន»។

បន្ទាប់ពីបរាជ័យយ៉ាងខកចិត្តក្រោមថ្វីជើងក្រុម Bournemouth កាលពីថ្ងៃសៅរ៍ ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍បានយកឈ្នះក្លឹប Shakhtar Donetsk 1-0 ក្នុងក្របខ័ណ្ឌ Champions League ក្រោយមកទៀតនឹងត្រូវជួបក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នាថ្ងៃអាទិត្យខាងមុខ៕