Home ព័ត៌មានកីឡា ក្លឹប Man City ចង់បានខ្សែបម្រើរបស់ Shakhtar

ក្លឹប Man City ចង់បានខ្សែបម្រើរបស់ Shakhtar

0

កីឡាករសញ្ជាតិអ៊ុយក្រែនវ័យ ២២ឆ្នាំរូបនេះមានទម្រង់លេងយ៉ាងល្អចាប់តាំងពីការចាប់ផ្តើមនៃរដូវកាល ២០២៤-២៥ ដោយស៊ុតបញ្ចូលទីចំនួន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ១១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ភាពជាប់លាប់របស់គាត់នៅលើទីលានបានទាក់ទាញចំណាប់អារម្មណ៍ពីម្ចាស់ជើងឯក Premier League គឺក្លឹប Manchester City ដូចដែលបានបញ្ជាក់ដោយប្រធានក្លឹប Shakhtar លោក Palkin ។

ក្លឹប Man City កំពុងស្វែងរកជម្រើសខ្សែបម្រើដែលមានគុណភាព ហើយត្រូវបានគេរំពឹងថានឹងចូលទៅស្វែងរកនៅក្នុងទីផ្សារដោះដូរនាខែមករានេះ បន្ទាប់ពីកីឡាករ Rodri បានរងរបួស ACL កំឡុងពេលប្រកួត Premier League ទល់នឹង Arsenal ដែលធ្វើអោយគាត់អវត្តមានសម្រាប់រដូវកាលដែលនៅសល់។

ថ្លែងទៅកាន់ GOAL និង SPOX លោក Palkin ប្រធានក្លឹប Shakhtar បាននិយាយថា៖ «Manchester City ចាប់អារម្មណ៍លើគាត់ ហើយក្លឹបផ្សេងទៀតមកពីប្រទេសអង់គ្លេសក៏កំពុងមើលគាត់ផងដែរ។ ខ្ញុំ​ប្រាកដ​ថា​ក្លឹប​ជា​ច្រើន​នឹងដាក់សំណើរសម្រាប់គាត់នៅក្នុងអំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ»។

គាត់ក៏បានបង្ហើបថា Shakhtar បានខិតជិតក្នុងការលក់ Sudakov នៅរដូវក្តៅ ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេចទេ។ លោក Palkin បានបន្ថែមថា៖ «ប្រាំមួយខែមុន យើងបានចរចារផ្ទេរជាមួយ SSC Napoli ប៉ុន្តែវាមិនដំណើរការទេ»។

បន្ទាប់ពីបានយកឈ្នះលើក្រុម Wolves ក្នុងការជួបគ្នាក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ក្រុម Man City នឹងផ្តោតទៅលើការប្រកួតនៅក្របខ័ណ្ឌ Champions League ខណៈដែលពួកគេជួបក្រុម Slavia Praha នៅ Ethihad នាថ្ងៃពុធនេះ៕

Previous articleលោក Petit ជម្រុញឲ្យលោក Arteta ផ្ទេរយកខ្សែប្រយុទ្ធរបស់ Real Madrid
Next articleក្រសួងទេសចរណ៍ជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើទ្រឹស្តីជំនាញឆុងកាហ្វេមានរយៈពេល ៤សប្តាហ៍