ក្លឹប Crystal Palace ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកជម្រើសអ្នកគ្រប់គ្រង ខណៈដែលប្រធាន Steve Parish ពិចារណារកអ្នកជំនួសកន្លែងលោក Oliver Glasner ដែលជាគ្រូបង្វឹកបច្ចុប្បន្ន។
នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាអតីតអ្នកចាត់ការទូទៅរបស់ក្លឹប West Ham United លោក David Moyes ដែលត្រូវបានក្លឹបបណ្តេញចេញកាលពីរដូវក្តៅមុនគឺស្ថិតក្នុងចំណោមឈ្មោះដែលត្រូវបានពិចារណារួមជាមួយលោក Graham Potter អតីតគ្រូបង្វឹក Chelsea ៕