ក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជា ប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិន ជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៍មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់រួមទាំងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

ការកត់សម្គាល់របស់ឯកឧត្តម អគ្គលេខាធិការ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារលោក Wang Yalian អភិបាលក្នុង Ji`an ខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។

លោក WangYalian ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអគ្គលេខាធិការដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូមកទស្សនកិច្ចនៅ កម្ពុជា ព្រមទាំងបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដើម្បីផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹង បរិយាកាសវិនិយោគនៅកម្ពុជា។ លោក Wang Yalian បានលើកឡើងថាបរិស្ថានវិនិយោគនៅកម្ពុជាពិតជា មានភាពអំណោយផល។

បន្ថែមលើនេះលោកបានមានប្រសាសន៍ផងដែរថា ដំណើរទស្សនកិច្ចនេះក៍មានបំណងលើកកម្ពស់ទំនាក់ទំនងរវាងងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងក្រុង Jian ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន។

ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជា ជូនទៅវិនិយោគិនចិន ដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងវិ រោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្ត នុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕