យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Milos Kerkez របស់ក្លឹប Bournemouth ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហង្សក្រហមនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីគូប្រជែងនៅ Premier League ដូចជាក្លឹប Manchester United និង Arsenal ដែលមានបំណងចង់ចុះហត្ថលេខាយកកីឡាករវ័យ ២០ ឆ្នាំ មកពង្រឹងក្រុមរបស់ខ្លួន៕