យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Paris Saint-Germain បានចូលទៅក្នុងការប្រជែងសម្រាប់ការផ្ទេរយកកីឡាករសញ្ជាតិអាឡឺម៉ង់ Florian Wirtz ហើយក្នុងនោះត្រូវបានគេរាយការណ៍ថាក្លឹបនៅបារាំងមួយនេះបានត្រៀមនៅកញ្ចប់ថវិកាប្រមាណ ១៥០លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ។
កីឡាកររបស់ Bayer Leverkusen បច្ចុប្បន្នស្ថិតក្នុងបញ្ជីរបស់ក្លឹបកំពូលៗមួយចំនួននៅអឺរ៉ុបដូចជា Bayern Munich, Manchester City និង Manchester United ប៉ុន្តែ PSG នៅតែមានទំនុកចិត្តថាពួកគេអាចទិញយកកីឡាកររូបនេះបាន៕