យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester United មិនពិចារណាតែងតាំងគ្រូបង្វឹកជម្រើសជាតិទួរគីលោក Vincenzo Montella ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវជាមួយលោក Erik ten Hag ។
បិសាចក្រហមទំនងជាមិនធ្វើការសម្រេចចិត្តទៅលើអនាគតរបស់បុរសសញ្ជាតិហូឡង់យ៉ាងហោចណាស់រហូតដល់ថ្ងៃសម្រាកអន្តរជាតិបន្ទាប់ ដែលមានន័យថាលោក Ten Hag នៅមានពេលមួយខែទៀតដើម្បីពង្រឹងតួនាទីរបស់គាត់នៅ Old Trafford៕