យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid កំពុងតាមដានវឌ្ឍនភាពរបស់អតីតកីឡាកររបស់ពួកគេ Nico Paz នៅ Como ខណៈដែលពួកគេអាចពិចារណាក្នុងការចុះហត្ថលេខាយកគាត់ត្រលប់មកកាន់អេស្ប៉ាញវិញ។
កីឡាករវ័យក្មេងអាហ្សង់ទីនបានចូលរួមជាមួយក្រុមនៅក្របខណ្ឌ Serie A នៅរដូវក្តៅឆ្នាំ២០២៤ ប៉ុន្តែក្លឹបអធិរាជស បានដាក់បញ្ចូលលក្ខខណ្ឌទិញត្រឡប់មកវិញនៅក្នុងកិច្ចព្រមព្រៀងនោះដែរ៕