ក្លឹប Newcastle បញ្ជាក់អំពីអនាគតរបស់ Burn

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Newcastle United បានប្រើប្រាស់ជម្រើសក្នុងការពន្យាកុងត្រារបស់កីឡាករ Dan Burn ដោយធានាការស្នាក់នៅបន្តរបស់គាត់នៅ St James’ Park រហូតដល់ខែមិថុនា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងពីមុនរបស់ខ្សែការពារវ័យ ៣២ឆ្នាំនឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ ដែលបង្កើតជាការព្រួយបារម្ភថា គាត់អាចចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក្លឹបសារិកាព្រៃ Newcastle បានធ្វើការអនុវត្តលក្ខខណ្ឌពន្យាកុងត្រាភ្លាមៗ ដើម្បីអាចការពារលទ្ធផលនៃការចាកចេញដោយគ្មានតម្លៃខ្លួន៕