ក្លឹបធំបីនៅអង់គ្លេសចង់បាន Eze

0

យោងតាមការចេញផ្សាយរបស់លោក Ekrem KONUR បានអោយដឹងថាតារាឆ្នើម Eberechi Eze របស់ Crystal Palace បើកចំហរក្នុងការចាកចេញពីក្លឹបនៅឆ្នាំ២០២៥ ខណៈមានការចាប់អារម្មណ៍ពីក្លឹបធំៗនៅ Premier League ដូចជា Liverpool, Manchester City និង Tottenham។

ទោះបីជាត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅក៏ដោយ ក៏គ្មានក្លឹបណាមួយហ៊ានចំណាយសម្រាប់លក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃ ៦៨លានផោននោះដែរ។

ខណៈពេលនេះគាត់បានស្វែងរកការប្រកួតប្រជែងថ្មី សម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខ ដែលអាចនឹងអភិវឌ្ឍន៍នៅក្នុងអាជីពរបស់គាត់៕