យោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Liverpool មិនបានទទួលស្គាល់ថា Trent Alexander-Arnold នឹងចាកចេញពីក្លឹបនៅរដូវក្តៅក្រោយទេ បើទោះបីជាមានការទាក់ទងជាមួយ Real Madrid ក៏ដោយ។
ផ្ទុយទៅនឹងការអះអាងដែលថា Liverpool បានបញ្ជាក់ថាខ្សែការពារស្តាំរូបនេះនឹងមិនបន្តកិច្ចសន្យារបស់គាត់ ដែលនឹងផុតកំណត់នៅរដូវក្តៅក្រោយនោះទេ ក្លឹបត្រូវបានគេរាយការណ៍ថានៅតែមានចេតនាចង់រក្សាទុកគាត់ដដែល។
ការពិភាក្សាអំពីការបន្តកុងត្រាថ្មីរបស់ Arnold នៅ Anfield កំពុងដំណើរការនៅឡើយ៕