យោងតាមការចេញផ្សាយរបស់ Give Me Sport បានអោយដឹងថាក្លឹប Manchester United ចង់ចុះហត្ថលេខាលើអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ដែលមានទេពកោសល្យគឺលោក Ruben Amorim ដែលកំពុងដឹកនាំក្លឹប Sporting CP។
ប្រភពដដែលបានអោយដឹងថាខ្សែបម្រើ និងជាប្រធានក្រុម Manchester United គឺ Bruno Fernandes បានយល់ព្រមចំពោះការនាំយកលោក Amorim មកធ្វើជាគ្រូបង្វឹកថ្មីជំនួសលោក Erik ten Hag។ ប្រាកដណាស់ ប្រធានក្រុមរូបនេះបានផ្តល់យោបល់ថា នរណាដែលគាត់គិតថាជាបុរសល្អបំផុតក្នុងការនាំក្លឹបទៅមុខ។ អ្វីដែលល្អសម្រាប់ Man Utd គឺ Amorim មានលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃ ១៧លានផោន ក្នុងកិច្ចសន្យារបស់គាត់សម្រាប់ក្លឹបបរទេស។ ក្លឹបបិសាចក្រហមនឹងត្រូវធ្វើការវិនិយោគយ៉ាងសំខាន់មួយ ប៉ុន្តែវាអាចមានតម្លៃក្នុងរយៈពេលវែង៕