កីឡាករ Estevao Willian ប្រាប់ពីមូលហេតុសម្រេចចិត្តចូលរួមជាមួយ Chelsea

0

កីឡាករសញ្ជាតិប្រេស៊ីល Estevao Willian ដែលត្រូវបានគេស្គាល់ថា «Messinho» បានបង្ហាញហេតុផលពិតប្រាកដថាហេតុអ្វីបានជាគាត់ជ្រើសរើសចុះហត្ថលេខាជាមួយក្លឹបយក្សនៅ Premier League គឺក្លឹប Chelsea ។

ថ្លែងទៅកាន់អ្នកកាសែត Thiago Rabelo កីឡាករ Willian បាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយ Chelsea ដោយសារតែផែនការរបស់ពួកគេសម្រាប់អនាគត។ ខ្ញុំពិតជារីករាយជាមួយនឹងវា។ វាគឺជាក្លឹបដែលជឿជាក់លើខ្ញុំ និងជឿជាក់លើការងាររបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចសងត្រលប់ទៅពួកគេវិញបាន»៕