ក្លឹប Liverpool ចង់បានកីឡាកររូបនេះមកជំនួស Salah

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាខ្សែប្រយុទ្ធ Mohammed Kudus របស់ក្លឹប West Ham បានក្លាយជាគោលដៅរបស់ក្លឹប Liverpool ក្នុងការផ្ទេរយកមកជំនួសកន្លែងរបស់កីឡាករ Mohamed Salah ដែលកុងត្រានឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករ Kudus បានចាកចេញពី Ajax ទៅចូលរួមជាមួយ West Ham United នៅរដូវក្តៅ។ ក្នុងនាមជាខ្សែប្រយុទ្ធកំពូលម្នាក់ គាត់មិនចំណាយពេលយូរដើម្បីសម្របខ្លួនទៅនឹងជីវិតនៅក្នុង Premier League ៕