កីឡាករ Pogba អាចនឹងចូលរួមក្លឹបជាមួយ Messi

0

យោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាកីឡាករ Paul Pogba អាចត្រូវបានផ្តល់ឱកាសឱ្យចូលរួមជាមួយតារាឆ្នើម Lionel Messi នៅក្លឹប Inter Miami របស់សហរដ្ឋអាមេរិក ខណៈក្លឹបនៅ MLS ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើខ្សែបម្រើ Juventus រូបនេះ។

កីឡាករ Pogba ដែលត្រូវបានពិន័យព្យួររយៈពេល ៤ឆ្នាំពីរាល់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់ បន្ទាប់ពីពាក់ព័ន្ធជាមួយសារធាតុ doping ហើយពេលនេះត្រូវបានគេផ្តល់ភ្លើងខៀវអោយគាត់ត្រលប់មកបន្តអាជីពបាល់ទាត់វិញហើយនៅខែមីនា ឆ្នាំ២០២៥។

ខ្សែបម្រើរូបនេះមានកុងត្រាជាមួយក្លឹប Juventus ដល់ឆ្នាំ២០២៦ ប៉ុន្តែវាត្រូវបានមើលឃើញថាក្លឹប Juventus អាចនឹងបញ្ចប់កុងត្រាជាមួយគាត់៕