អតីតអ្នកចាត់ការក្រុមតោខៀវ អាចនឹងមកជំនួសតំណែងលោក ten Hag

0

យោងតាមការចេញផ្សាយរបស់ Manchester Evening News បានឱ្យដឹងថា ក្រុម Manchester United ត្រូវបានគេរាយការណ៍ថា មានបំណងចង់បានអតីតគ្រូបង្វឹក Chelsea និង Bayern Munich លោក Thomas Tuchel មុនពេលធ្វើការចរចាជាមួយនឹងគ្រូបង្វឹកដែលជិតត្រូវបានបញ្ឈប់លោក Erik ten Hag។

សំណួរដែលកំពុងកើតឡើងបន្ត គឺចង់ដឹងថាលោក Erik ten Hag នៅអាចបង្ហាញខ្លួននៅ Old Trafford ក្រោយមានការខកចិត្តចំពោះការចាប់ផ្តើមរដូវកាល ២០២៤-២៥៕