មកដឹងពីសុពលភាពកុងត្រាថ្មីរបស់កីឡាករ Jhon Duran

0

យោងតាមការបញ្ជាក់របស់ Villans កាលពីថ្ងៃចន្ទបានអោយដឹងថាកីឡាករ Jhon Duran របស់ក្លឹប Aston Villa បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលឥឡូវនេះនឹងរក្សាគាត់នៅក្លឹបរហូតដល់ឆ្នាំ២០៣០។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ «ក្លឹប Aston Villa មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Jhon Durán បានចុះកិច្ចសន្យាថ្មីជាមួយក្លឹបរហូតដល់ឆ្នាំ២០៣០។ កីឡាករវ័យ ២០ ឆ្នាំរូបនេះមានទម្រង់លេងយ៉ាងអស្ចារ្យនៅដើមរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ រួមទាំងគ្រាប់បាល់តែមួយគត់កាលពីយប់ថ្ងៃពុធ ដែលបានជួយអោយក្លឹបបានយកឈ្នះទៅលើក្រុមយក្សអាល្លឺម៉ង់ Bayern Munich ក្នុងក្របខ័ណ្ឌ Champions League»។

«គាត់ក៏បានរួមចំណែកស៊ុតបញ្ចូលទីយកឈ្នះទៅលើក្រុម West Ham, Leicester និង Everton។ កីឡាករសញ្ជាតិកូឡុំប៊ី Durán បានចូលរួមជាមួយក្លឹប Villa ក្នុងខែមករា ឆ្នាំ២០២៣ ពីក្លឹប Chicago Fire នៅ MLS»៕