ក្លឹប Juventus ចង់បានខ្សែប្រយុទ្ធរបស់ Udinese

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Juventus បានធ្វើការសាកសួរអំពីស្ថានភាពរបស់កីឡាករ Lorenzo Lucca។

ខ្សែប្រយុទ្ធក្លឹប Udinese រូបនេះបានស៊ុតបញ្ចូលទី ៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៨ដងនៅក្នុងរដូវកាលនេះ។ ហើយមានក្លឹបកំពូលៗនៅអ៊ីតាលី បានធ្វើការបញ្ចុះបញ្ចូលគាត់កាលពីសប្តាហ៍កន្លងទៅ៕