កីឡាករ Paul Pogba គ្រោងនឹងត្រលប់មកលេងបាល់ទាត់វិញលឿនជាងការរំពឹងទុក បន្ទាប់ពីការហាមឃាត់មិនអោយលេងបាល់ដោយសារតែការប្រើប្រាស់សារធាតុញៀនរយៈពេល ៤ឆ្នាំរបស់គាត់ត្រូវបានកាត់បន្ថយដោយតុលាការកំពូលកីឡាករ (CAS)។
កីឡាករសញ្ជាតិបារាំងដែលកំពុងជាប់កុងត្រាជាមួយ Juventus គ្រោងនឹងបញ្ចប់កិច្ចសន្យាជាមួយនឹងក្លឹបសេះបង្កង់ ហើយបន្ទាប់មកនឹងសម្លឹងរកមើលការទៅចូលរួមជាមួយក្លឹបថ្មី។
នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាកីឡាករ Pogba កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Major League Soccer មួយចំនួនជុំវិញការផ្ទេរដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូរនារដូវរងារខាងមុខ៕