យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Paul Pogba ជាមួយក្លឹប Juventus រំពឹងថានឹងព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យា ខណៈដែលកីឡាករសញ្ជាតិបារាំងនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
ការពិភាក្សានឹងធ្វើឡើងចាប់ពីថ្ងៃនេះ បន្ទាប់ពីសាលក្រម CAS ខណៈកីឡាករ Paul Pogb នឹងត្រលប់មកកាន់ទីលានវិញនៅខែមីនា។ Paul Pogba ក៏មានអារម្មណ៍ថាការចាប់ផ្តើមថ្មីនឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់គាត់ និងអាជីពរបស់គាត់៕