លោក Luis Enrique កំពុងស្វែងរកអ្នកជំនួស Donnarumma

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Paris Saint-Germain កំពុងសម្លឹងមើលការផ្ទេរយកអ្នកចាំទី Ederson របស់ក្លឹប Manchester City ខណៈដែលពួកគេសម្លឹងរកកីឡាករមកជំនួសកន្លែងរបស់ Gianluigi Donnarumma។

កីឡាករសញ្ជាតិអ៊ីតាលីគឺមិនអាចធ្វើបានតាមការរំពឹងទុកដែលមាននៅក្នុងរដូវកាលនេះ ដែលជម្រុញអោយលោក Luis Enrique ទាមទារអោយគណៈគ្រប់គ្រង់របស់ក្លឹបស្វែងរកកីឡាករថ្មី។ Ederson មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅ Saudi Pro League ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែគាត់បានសម្រេចចិត្តបន្តនៅ Etihad Stadium ៕