ក្លឹប Real Madrid សម្លឹងឃើញអ្នកដែលអាចជំនួស Carvajal

0

យោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថា ដោយសារតែបញ្ហារបួសរយៈពេលវែងរបស់កីឡាករ Dani Carvajal អាចបង្ខំឱ្យក្លឹប Real Madrid ធ្វើការពិចារណាទៅលើកីឡាករសញ្ជាតិអង់គ្លេសរបស់ក្លឹប Liverpool នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខ។

ខ្សែការពារជើងចាស់សញ្ជាតិអេស្ប៉ាញរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងជ័យជម្នះ ២-០ របស់ Real លើក្រុម Villarreal ក្នុងក្របខណ្ឌ La Liga កាលពីថ្ងៃសៅរ៍ ហើយទំនងជាមិនអាចលេងម្តងទៀតនោះទេនៅក្នុងរដូវកាលនេះ៕