ក្លឹបធំពីរនៅអង់គ្លេសកំពុងចង់បានខ្សែប្រយុទ្ធ Karim Adeyemi

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Karim Adeyemi របស់ក្លឹប Borussia Dortmund ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់តម្លៃផ្ទេរប្រមាណ ៤២លានផោនសម្រាប់គាត់។

កីឡាករជម្រើសជាតិអាឡឺម៉ង់វ័យ ២២ឆ្នាំរូបនេះបានលេងឱ្យក្លឹបនៅ Bundesliga ជាប់លាប់តាំងពីរដូវកាលមុន។ ហើយថ្មីៗនេះ គាត់បានស៊ុតបញ្ចូលទី Hat-trick ទល់នឹងក្រុម Celtic ក្នុងក្របខ័ណ្ឌ Champions League ។

ក្រៅពីក្រុមតោខៀវ ក៏មានក្លឹប Liverpool ក៏មានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើរូបគេផងដែរ៕