ក្លឹប Real Madrid បានបន្តកិច្ចសន្យាថ្មីសម្រាប់ខ្សែការពារស្តាំ Dani Carvajal ពីរឆ្នាំបន្ថែមទៀត ដែលឥឡូវនេះកុងត្រារបស់គាត់មានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដូចដែលក្លឹបបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ «Real Madrid CF ប្រកាសអំពីការព្រមព្រៀងជាមួយកីឡាករ Dani Carvajal ទៅលើការបន្តកិច្ចសន្យាថ្មីអោយកីឡាកររបស់ក្លឹប ដែលអាចអោយគាត់បន្តស្នាក់នៅជាមួយក្លឹបដល់ខែមិថុនា ឆ្នាំ២០២៦»៕