ក្លឹបកំពូលៗជាច្រើននៅ Premier League ប្រជែងគ្នាចង់បានកីឡាករ Ederson

0

យោងតាមការចេញផ្សាយរបស់ TBR បានអោយដឹងថាក្លឹបកំពូលៗជាច្រើនក្នុង Premier League រួមទាំងក្លឹប Manchester City និង Arsenal បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាទៅលើគោលដៅរបស់ក្លឹប Liverpool គឺកីឡាករ Ederson របស់ក្លឹប Atalanta។

ខ្សែបម្រើរូបនេះបង្ហាញនៅទម្រង់យ៉ាងល្អតាំងពីរដូវកាលមុន ហើយគាត់បានដើរតួយ៉ាងសំខាន់ក្នុងក្រុម Serie A ដែលបានជួយអោយពួកគេលើកពាន Europa League។ ក្លឹបនៅអ៊ីតាលីទំនង់ជាទាមទារថ្លៃផ្ទេរប្រមាណ ៥០លានផោនសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕