យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Arsenal កំពុងរៀបចំបើកការចរចារទៅលើកិច្ចសន្យាជាមួយខ្សែបម្រើ Thomas Partey បន្ទាប់ពីទាំងក្លឹប និងកីឡាករសញ្ជាតិហ្គាណាបានបដិសេធការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
គេរំពឹងទុកថានឹងត្រូវបានផ្តល់ជូនគាត់នៅកុងត្រារយៈពេល ២ឆ្នាំដែលនឹងរក្សាគាត់អោយបន្តស្នាក់នៅ Emirates រហូតដល់អាយុ ៣៣ឆ្នាំ។ លោក Mikel Arteta និងបុគ្គលិកគ្រូបង្វឹករបស់គាត់ត្រូវបានគេរាយការណ៍ថាជាអ្នកគាំទ្រដ៏រឹងមាំរបស់ Partey ហើយចង់រក្សាគាត់ជាផ្នែកសំខាន់របស់ពួកគេ ខណៈពួកគេត្រូវបន្តធ្វើការប្រកួតប្រជែងយកពាន Premier League៕