យោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹបកំពូលៗជាច្រើនក្នុង Premier League រួមមាន Arsenal, Wolves, Everton និង Chelsea កំពុងតាមដានវឌ្ឍនភាពរបស់ខ្សែការពារស្តាំរបស់ក្លឹប Santos គឺកីឡាករ Joao Pedro Chermont ដែលមានវ័យ ១៨ឆ្នាំ។
ក្លឹបនៅប្រទេសប្រេស៊ីលមានលក្ខខណ្ឌក្នុងការផ្តាច់កុងត្រាប្រមាណ ៥៨លានផោននៅក្នុងកុងត្រារបស់កីឡាករវ័យក្មេង ប៉ុន្តែបន្ទាប់ពីការកាត់ចេញពីក្របខ័ណ្ឌកំពូល វាត្រូវបានគេជឿថាពួកគេអាចលក់គាត់ក្នុងតម្លៃថោកជាងនេះ៕