Liverpool សម្លឹងឃើញកីឡាករ 4នាក់មកជំនួសកន្លែងរបស់ van Dijk

0

ក្លឹប Liverpool កំពុងតាមរកមើលខ្សែការពារកណ្តាលថ្មីនៅក្នុងទីផ្សារ ខណៈមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករ Virgil van Dijk។ បើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាខ្សែការពារកណ្តាលរបស់ក្លឹប Juventus កីឡាករ Gleison Bremer ត្រូវបានគេមើលឃើញថាជា “បេក្ខភាពដ៏ល្អម្នាក់” ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្សែការពារដែលក្រុម Liverpool ចង់បាន។

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Arne Slot ត្រូវបានគេដឹងថាជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែការពារកណ្តាលរបស់ក្លឹប Sporting CP កីឡាករ Goncalo Inacio ។ ហើយកីឡាករ Loic Bade របស់ក្លឹប Sevilla ក៏ត្រូវបានគេកំណត់ថាជាគោលដៅដែលក្រុមការងាររបស់ក្លឹប Liverpool តាមដានដូចគ្នា ប៉ុន្តែមានឧបសគ្គយ៉ាងខ្លាំងទាក់ទងទៅនឹងកុងត្រារបស់គាត់។ ក្រុមការងារបស់ក្លឹប Liverpool ក៏តាមដានយ៉ាងយូរទៅលើកីឡាករ Marc Guehi របស់ក្លឹប Crystal Palace ផងដែរ៕