យោងតាមលោក Ekrem Konur បានអោយដឹងថាខ្សែបម្រើ Martin Zubimendi របស់ក្លឹប Real Sociedad បានសម្តែងការសោកស្តាយចំពោះការមិនបានទៅចូលរួមជាមួយក្រុម Liverpool នាពេលកន្លងមក ហើយបានបញ្ជាក់អំពីបំណងចង់ផ្ទេរទៅលេងនៅក្របខណ្ឌ Premier League ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវរងាខាងមុខនេះ។
ក្លឹប Liverpool ដែលមានបំណងចង់ពង្រឹងតំបន់បម្រើរបស់ពួកគេ ហើយត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការបង់ប្រាក់សម្រាប់តម្លៃផ្តាច់កុងត្រារបស់កីឡាករ Zubimendi ប្រមាណ ៦០លានអឺរ៉ូ ដើម្បីនាំយកគាត់មកកាន់ទឹកដី Anfield ។
ទោះជាយ៉ាងណាក៏ដោយ Real Madrid ក៏កំពុងតាមដានស្ថានការណ៍របស់ Zubimendi ផងដែរ ជាពិសេសប្រសិនបើការតាមប្រមាញ់ Rodri Hernandez របស់ Manchester City ត្រូវបរាជ័យ។ ទោះជាយ៉ាងណាក៏ដោយ ភាពស្មោះត្រង់ដ៏ខ្លាំងរបស់ Zubimendi ចំពោះក្លឹប Real Sociedad អាចបង្កបញ្ហាប្រឈមសម្រាប់ការផ្ទេរណាមួយ៕