ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាកីឡាករ Martin Zubimendi ប្រសិនបើពួកគេមិនអាចផ្ទេរយកកីឡាករ Rodri របស់ក្រុម Manchester City បាន។ ក្លឹប Real Madrid ចង់បានកីឡាករ Rodri មកពង្រឹងនៅតំបន់បម្រើរបស់ខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានអោយដឹងថា ប្រសិនជាពួកគេមិនអាចយកគាត់មកបាន ពួកគេនឹងមានផែនការបន្ទាប់។ របាយការណ៍ថា Real នឹងពិចារណាចុះហត្ថលេខាលើ Zubimendi របស់ Real Sociedad ប្រសិនបើការផ្ទេរយកកីឡាកររបស់ Man City ត្រូវបរាជ័យ៕