Man Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ Dortmund

0

យោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្រុម Manchester United កំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកកីឡាករ Karim Adeyemi របស់ក្លឹប Borussia Dortmund។

ការផ្ទេរទៅកាន់ Old Trafford ត្រូវបានចាត់ទុកថា «ទំនងច្រើន» សម្រាប់ Adeyemi ដែលត្រូវបានគេជឿថាជាគោលដៅកំពូលសម្រាប់នាយកកីឡារបស់ Man Utd លោក Dan Ashworth ។

ក្លឹបបិសាចក្រហមមានបំណងចង់ពង្រឹងជម្រើសតំបន់ប្រយុទ្ធរបស់ពួកគេ ហើយទម្រង់លេងនាពេលថ្មីៗរបស់ Adeyemi បានបង្កើនចំណាប់អារម្មណ៍របស់ក្លឹប Manchester United៕