ក្លឹបយក្សបារាំងកំពុងតាមដានខ្សែការពារពីរនាក់របស់ Arsenal

0

យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាបុគ្គលិករបស់ក្លឹប Paris Saint-Germain (PSG) បានបង្ហាញខ្លួននៅក្នុងការប្រកួត North London Derby នាពេលថ្មីៗនេះ ខណៈដែលក្លឹបយក្សរបស់បារាំងមួយនេះ បន្តតាមដានខ្សែការពាររបស់ Arsenal គឺ Gabriel Magalhaes និង William Saliba។

ជាមួយនឹងកីឡាករ Gabriel បានក្លាយជាតួអង្គសំខាន់នៅក្នុងតំបន់ការពាររបស់ក្លឹប Arsenal បានធ្វើអោយក្លឹបធ្វើការការពាររូបគាត់អំពីការផ្ទេរណាមួយ ដោយបានផ្តល់អោយនៅកុងត្រាថ្មី។

ទន្ទឹមនឹងនេះដែរ Saliba ដែលបានពង្រឹងខ្លួនឯងថាជាខ្សែការពារកណ្តាលដ៏ឆ្នើមបំផុតម្នាក់នៅតំបន់អឺរ៉ុប នៅតែជាគោលដៅសំខាន់សម្រាប់ PSG ។ ខ្សែការពារដែលមានដើមកំណើតនៅទីក្រុងប៉ារីសបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុប រួមទាំង Real Madrid និង Bayern Munich ប៉ុន្តែការចាប់អារម្មណ៍របស់ PSG គឺគួរឱ្យកត់សម្គាល់ដោយសារតែឫសគល់របស់គាត់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង៕