Man City កំពុងគិតគូពីអនាគតរបស់ Rodri

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Manchester City ចង់រក្សាទុកខ្សែបម្រើ Rodri ជាមួយនឹងការផ្តល់អោយនៅកុងត្រាថ្មី «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ទោះបីជាកីឡាករ Rodri នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀតក៏ដោយនៅកីឡដ្ឋាន Etihad ក៏ក្លឹបចង់ជៀសវាងផលវិបាកដែលអាចកើតមាននាពេលអនាគត ដែលស្រដៀងទៅនឹងស្ថានភាពបច្ចុប្បន្នរវាង Bayern Munich និងកីឡាករ Jamal Musiala ។

Rodri គឺជាកីឡាករដ៏សំខាន់ម្នាក់ក្រោមការដឹកនាំរបស់អ្នកចាត់ការ Pep Guardiola ដោយគាត់បានបង្ហាញខ្លួនជាលើកទី ១៧៣ដងនៅ Premier League របស់ខ្លួនក្នុងការទទួលជ័យជម្នះ ២-១ លើក្រុម Brentford កាលពីពេលថ្មីៗនេះ។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៨ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្លឹប City ហើយក្លឹបចង់រក្សាគាត់ទុកជាមួយនឹងកិច្ចព្រមព្រៀងរយៈពេលវែងដើម្បីរក្សាស្ថេរភាពនៅក្នុងតំបន់បម្រើរបស់ពួកគេ៕