ទីបំផុត Rabiot រកក្លឹបលេងបានហើយ

0

ក្លឹបយក្សនៅក្របខណ្ឌ Ligue 1 គឺ Marseille បានបញ្ជាក់ពីការមកដល់របស់កីឡាករ Adrien Rabiot លើការផ្ទេរដោយឥតគិតថ្លៃកាលពីថ្ងៃអាទិត្យ។ កីឡាករសញ្ជាតិបារាំងរូបនេះបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយនឹងក្លឹប Juventus បានផុតកំណត់នៅចុងរដូវកាល ២០២៣/២៤ ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបារាំងមានខ្លឹមសារថា៖ «ក្លឹប Olympique de Marseille ប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Adrien Rabiot សម្រាប់ការមកដល់របស់ខ្សែបម្រើសញ្ជាតិបារាំងនៅក្លឹប។ កីឡាករនឹងចុះហត្ថលេខាជាមួយ OM ក្រោយធ្វើតេស្តសុខភាពរួចរាល់»៕