ហេតុផលមួយនេះ! ដែលក្លឹប Newcastle លែងចង់បាន Antony

0

​យោងតាមអតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និង Leeds United កីឡាករ Paul Robinson បានអោយដឹងថាក្លឹប Newcastle United ទំនងជាមិនចុះហត្ថលេខាលើកីឡាករ Antony របស់ក្រុម Manchester United ខណៈដែលគាត់ចាត់ទុកកីឡាករប្រេស៊ីលរូបនេះមានបទពិសោធន៍តិចពេកនៅ Premier League។

ថ្លែងក្នុង podcast របស់ Football Insider លោក Robinson បាននិយាយថា៖ «កីឡាករ Antony ទេ ខ្ញុំមិនគិតថាមាននរណាម្នាក់នៅ Newcastle នឹងចង់បានគាត់នោះទេ។ ស្តាប់ទៅ មានកីឡាករល្អនៅទីនោះ ប៉ុន្តែគាត់មានបទពិសោធន៍តិចពេកនៅ Premier League ហើយគាត់ត្រូវការពេលវេលាបន្ថែមទៀត ខណៈលីគមួយនេះគឺជាលីគដែលលឿនមួយសម្រាប់គាត់។ នៅពេលអ្នកក្រឡេកមើលលីគផ្សេងទៀត លីកហូឡង់ដែលគាត់លេចធ្លោ ឬប្រហែលជាលីគអេស្ប៉ាញ La Liga ឬ Ligue 1 ប្រហែលជាសាកសមនឹងកីឡាករដូចគាត់។ ប៉ុន្តែបើអ្នកមើលរបៀបដែលគាត់លេងនៅក្លឹប Manchester United នោះ Newcastle នឹងមើលខ្លួនឯងលើកម្រិតមួយជាមួយ Manchester United។ ពួកគេកំពុងប្រកួតប្រជែងដូចគ្នា បាល់ទាត់អឺរ៉ុប ពួកគេទាំងពីរចង់ជាប់ចំណាត់ថ្នាក់កំពូលទាំងបួន»៕