កីឡាករ Victor Osimhen ខិតជិតចូលរួមជាមួយ Chelsea នៅរដូវក្តៅនេះ ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរមួយនេះមិនបានសម្រេចទេ ខណៈដែលចុងក្រោយគាត់បានចូលរួមជាមួយក្លឹប Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Napoli ។
នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្រុមតោខៀវមិនបានបោះបង់ចោលកីឡាករនីហ្សេរីយ៉ារូបនេះទេ ហើយអាចធ្វើសកម្មភាពផ្ទេរយកខ្សែប្រយុទ្ធម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា៕