ក្លឹប Liverpool ចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Liverpool ត្រៀមប្រជែងជាមួយគូប្រជែង Premier League គឺ Arsenal និង Newcastle United ដើម្បីចុះហត្ថលេខាយកអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Angel Gomes ។

ខ្សែបម្រើរូបនេះកំពុងស្នាក់នៅជាមួយក្លឹប Lille នៅក្របខណ្ឌ Ligue 1 របស់បារាំង។ នាពេលថ្មីៗនេះ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រទេសអង់គ្លេស ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប៕