កីឡាករ Chukwuemeka ទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅអ៊ីតាលី

0

យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹបយក្សនៅ Serie A គឺក្លឹប AC Milan បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Chelsea កីឡាករ Carney Chukwuemeka នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

កីឡាករ​វ័យ 20 ឆ្នាំ​ត្រូវ​បាន​ដកចេញពីក្រុមជម្រើសដំបូងសម្រាប់ការប្រកួតរវាងតោខៀវ ទល់នឹងក្លឹប Bournemouth កាល​ពី​ថ្ងៃ​សៅរ៍ ដែល​បង្ហាញ​ថា​កីឡាករ​វ័យ​ក្មេង​មិន​មែន​ជា​ផ្នែក​នៃ​គម្រោង​របស់លោក Enzo Maresca នោះទេ៕