នាយកក្លឹប Bayern Munich លោក Max Eberl បានបើកចំហអំពីស្ថានភាពកិច្ចសន្យារបស់ Jamal Musiala នៅក្លឹបអាល្លឺម៉ង់។
ថ្លែងទៅកាន់ Sport1 លោក Eberl បាននិយាយថា៖ «កិច្ចព្រមព្រៀងថ្មីសម្រាប់កីឡាករ Musiala? វានឹងពិបាក ប៉ុន្តែមិនមែនមិនអាចទៅរួចនោះទេ។ កីឡាករ Jamal ដឹងពីអ្វីដែលគាត់មាននៅ Bayern ។ វាជាក្លឹបដែលបាននាំគាត់ទៅកម្រិតកំពូល។ ការពិភាក្សាកំពុងដំណើរការ ហើយឥឡូវនេះនឹងកាន់តែខ្លាំង។ កីឡាករ Jamal គួរតែជាកីឡាករសំខាន់របស់ក្លឹប Bayern»៕