យោងតាមការចេញផ្សាយរបស់ TBR បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាមានទំនុកចិត្តលើការធានានូវកិច្ចសន្យារយៈពេលវែងថ្មីសម្រាប់ខ្សែការពារ Trent Alexander-Arnold។
កិច្ចសន្យារយៈពេល ៥ឆ្នាំដែលត្រូវបានស្នើឡើង ត្រូវបានគេរំពឹងថាកីឡាករ Alexander-Arnold នឹងទទួលបានប្រាក់ឈ្នួលច្រើនជាង ៣សែនផោនក្នុងមួយសប្តាហ៍ ដោយធ្វើឱ្យគាត់ស្មើគ្នាជាមួយនឹងកីឡាកររកចំណូលខ្ពស់បំផុតរបស់ Liverpool គឺ Mohamed Salah ។
ប្រសិនបើខ្សែការពារវ័យ ២៥ឆ្នាំយល់ព្រមតាមលក្ខខណ្ឌ នោះគាត់ក៏នឹងក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុង Premier League ៕