កីឡាករ Jean-Philippe Mateta បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការស្នាក់នៅបន្តជាមួយក្លឹប Crystal Palace បើទោះបីជាមានការចាប់អារម្មណ៍ពីក្រុមកំពូលៗជាច្រើន រួមទាំងក្លឹបគូប្រជែង Premier League ដូចជាក្លឹប Aston Villa និងក្លឹបនៅ Serie A គឺក្លឹប AS Roma និង Napoli។
ខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំជាអ្នកប្រាកដនិយម។ ក្លឹបមិនចង់លក់ខ្ញុំទេ ដូច្នេះខ្ញុំបន្តទៅមុខ ហើយខ្ញុំផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្រុម ដើម្បីជួយយើងទទួលបានលទ្ធផលល្អជាងអ្វីដែលយើងសម្រេចបានកាលពីឆ្នាំមុន។ ហើយនៅពេលដែលវាដល់ពេលត្រឹមត្រូវក្នុងការសួរសំណួរទាំងនោះ យើងនឹង សួរពួកគេ»៕