Home ព័ត៌មានកីឡា លោក Gareth Southgate កំពុងស្វែងរកការប្រកួតប្រជែងថ្មី

លោក Gareth Southgate កំពុងស្វែងរកការប្រកួតប្រជែងថ្មី

0

អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate កំពុងឆ្លៀតពេលរបស់គាត់ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ហើយបានសារភាពថា វាអាចជាអ្វីដែលលើសពីបាល់ទាត់។

លោក Southgate បានប្រាប់ Sky News ថា៖ «ខ្ញុំមានឱកាសជាច្រើន ខ្ញុំមានចិត្តបើកចំហរចំពោះការងារបន្ទាប់ ដែលវានៅក្នុងពិភពបាលទាត់ ហើយក៏អាចនៅក្រៅពិភពបាល់ទាត់ផងដែរ»។

«ខ្ញុំគ្រាន់តែត្រូវការពេលវេលាខ្លះ ធ្វើឱ្យស្រស់ស្រាយ បញ្ចូលថាមពល និងចេញពីទីនោះ។ ខ្ញុំគិតថានៅពេលនេះ គ្រប់គ្នាដឹងថាខ្ញុំត្រូវការថាមពលរបស់ខ្ញុំមកវិញ។ ខ្ញុំមិនប្រញាប់នោះទេសម្រាប់អ្វីគ្រប់យ៉ាង ខ្ញុំចង់អោយមានភាពច្បាស់លាស់ ខ្ញុំអាចធ្វើការសម្រេចចិត្តដ៏ល្អមួយ»៕

Previous articleRaphinha បោះបង់ប្រាក់បៀវត្សរ៍យ៉ាងសន្ធឹក
Next articleបើ Arnold យល់ព្រមជាមួយ Liverpool គាត់នឹងរកចំណូលបានប្រហែល Salah