កីឡាករ Filip Kostic នឹងចាកចេញពី Juventus

0

ក្លឹប Fenerbahce របស់ទួរគីបានបញ្ជាក់ពីការផ្ទេរកីឡាករ Filip Kostic ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបយក្ស Serie A គឺក្លឹប Juventus ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានបញ្ជាក់ថា៖ «ក្លឹបរបស់យើងបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយកីឡាករ និងក្លឹប Juventus FC ទាក់ទងនឹងការផ្ទេរកីឡាករ Filip Kostic ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករ Kostic នឹងត្រូវធ្វើដំណើរមកកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិនិត្យសុខភាព និងការពិភាក្សាបន្ថែមទៀតអំពីការផ្ទេរ»៕