កីឡាករ Mario Balotelli មិនទាន់មានក្លឹបលេងនោះទេ

0

យោងតាមការចេញផ្សាយរបស់ The Times of India បានអោយដឹងថាអតីតខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Mario Balotelli ត្រូវបានអាម៉ាស់មុខ ក្រោយក្លឹប Kerala Blasters នៃលីគកំពូលឥណ្ឌា ត្រូវបានគេរាយការណ៍ថាបានច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើគាត់។

កីឡាករ Balotelli ដែលបានចុះហត្ថលេខាជាមួយក្លឹបទួរគី Super Lig គឺក្លឹប Adana Demirspor កាលពីរដូវក្តៅមុន បានចាកចេញពីក្លឹបបន្ទាប់ពីស្នាក់នៅទីនោះបានត្រឹមតែមួយរដូវកាលប៉ុណ្ណោះ ហើយបច្ចុប្បន្នគាត់ជាកីឡាករដែលគ្មានតម្លៃខ្លួន៕