ក្រោយចូលរួមជាមួយក្លឹប Como កីឡាករ Sergi Roberto និយាយបែបនេះ!

0

អតីតកីឡាកររបស់ក្លឹប Barcelona កីឡាករ Sergi Roberto ដែលបានចាកចេញពីក្លឹបយក្សកាតាឡាននៅរដូវក្តៅនេះ ហើយទៅចូលរួមជាមួយក្រុមលោក Cesc Fabregas នៅ Serie A គឺក្លឹប Como។ កីឡាករ​ដែលព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប West Ham នៅរដូវក្តៅនេះបានសារភាព​ថា​គាត់​បាន​ច្រាន​ចោល​ការ​ផ្តល់​ជូន​ពី Premier League។

ថ្លែងទៅកាន់ Football Italia កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «វាជាកិត្តិយសណាស់ដែលមានគាត់ធ្វើជាគ្រូបង្វឹក។ គាត់គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក ហើយឥឡូវនេះខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមដំណើរផ្សងព្រេងរបស់ខ្ញុំជាមួយគាត់នោះទេ។ គាត់ទើបតែចាប់ផ្តើម អាជីពរបស់គាត់ ហើយខ្ញុំប្រាកដថា យើងនឹងជួយគ្នាទៅវិញទៅមកក្នុងវិធីជាច្រើន»។

«ខ្ញុំមានការផ្តល់ជូនពីប្រទេសអេស្ប៉ាញ មជ្ឈិមបូព៌ា និងលីគផ្សេងទៀតមកពីអឺរ៉ុប ក៏ដូចជា Serie A និង Premier ប៉ុន្តែនៅពេលខ្ញុំនិយាយជាមួយ Fabregas ជាលើកដំបូង ខ្ញុំយល់ថាក្លឹបមានមហិច្ឆតាខ្លាំងប៉ុណ្ណា»៕